ទិវាអនាម័យដៃពិភពលោក ២០២៥
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល” ************ រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន មេឌីខម បានចូលរួម ក្នុងទិវាអនាម័យដៃពិភពលោក ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលរៀបចំឡើងដោយ នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ទិវាអនាម័យដៃពិភពលោក មានគោលបំណង៖ ១) លើកកម្ពស់ការអនុវត្តអនាម័យដៃឱ្យល្អប្រសើរ (ដោយប្រើបច្ចេកទេសសមស្រប និងយោងតាម WHO 5 Moments) និងពេលវេលាសម្រាប់ការប្រើប្រាស់ស្រោមដៃសមស្របនៅក្នុងដំណើរការការងារថែទាំសុខភាព។
READ MORE