With over 14 years experience in Cambodia, MEDICOM is one of the major supplier of medical and laboratory equipment throughout the Kingdom.

Let’s Stay In Touch

Shopping cart

Subtotal $ 0.00

View cartCheckout

ទិវាអនាម័យដៃពិភពលោក ២០២៥

  • Home
  • Uncategorized
  • ទិវាអនាម័យដៃពិភពលោក ២០២៥

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល”

************

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន មេឌីខម បានចូលរួម

ក្នុងទិវាអនាម័យដៃពិភពលោក ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលរៀបចំឡើងដោយ នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ទិវាអនាម័យដៃពិភពលោក មានគោលបំណង៖

១) លើកកម្ពស់ការអនុវត្តអនាម័យដៃឱ្យល្អប្រសើរ (ដោយប្រើបច្ចេកទេសសមស្រប និងយោងតាម WHO 5 Moments) និងពេលវេលាសម្រាប់ការប្រើប្រាស់ស្រោមដៃសមស្របនៅក្នុងដំណើរការការងារថែទាំសុខភាព។

២) លើកកម្ពស់ការដាក់បញ្ចូលអនាម័យដៃនៅក្នុងយុទ្ធសាស្ត្រជាតិរបស់ IPC ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដា (SOPs) នៅមូលដ្ឋានសុខាភិបាល ដោយអនុវត្តតាមអនុសាសន៍របស់ផែនការសកម្មភាពសកល និងក្របខណ្ឌត្រួតពិនិត្យ ២០២៤-២០៣០ របស់អង្គការសុខភាពពិភពលោក

៣) លើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្រោមដៃមិនចាំបាច់ដែលប៉ះពាល់ដល់បរិស្ថាន និងអាកាសជាពិសេសការបោះចោលសំណល់ស្រោមដៃ។

សូមជម្រាបផងដែរថា ទិវាអនាម័យដៃពិភពលោក មានសភាពចូលរួមសរុបចំនួន ១៨៩ នាក់ ដែលអញ្ជើញមកពីគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមាន៖ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថការី គណៈគិលានុបដ្ឋាក និងគណៈឆ្មប ព្រមទាំងអង្គការដៃគូផងដែរ។

  • That extremely painful or again is there anyone.
  • Indignation and dislike men who are so beguiled and demoralized.
  • Desires these cases are perfectly simple easy distinguish.
  • That extremely painful or again that is there anyone.

Comments (03)

  • Mediax

    07/12/2023

    Your health and well-being are our top priorities. We take the time to listen to your concerns, answer your questions.

  • Mediax

    07/12/2023

    We understand that every patient is unique, and their healthcare needs may vary. That\'s why we create individualized treatment plans.

  • Mediax

    07/12/2023

    Our clinic is strategically located for easy access, ensuring that you can reach us conveniently from various parts of the community.

Leave a Reply to mediax

Your email address will not be published. Required fields are marked *